កម្សាន្ត

- កម្សាន្ត, វីដេអូហ្គេម

ហ្គេមFortnite ជាវិធីសាស្រ្តព្យាបាលក្មេងៗឬ?

គ្រូពេទ្យចិត្តសាស្រ្តផ្នែកកុមារRandy Kulman បានអោយដឹងថា​ កាលពីប៉ុន្មានខែមុននេះនៅក្នុងកន្លែងធ្វើការរបស់គាត់​មានក្មេងនិយាយលើកឡើងអំពីហ្គេម​Fortnite គាត់ចាប់ផ្តើមឆ្ងល់ថាតើគាត់មានអ្វីថ្មីដែលត្រួវដោះស្រាយឬ?​​ ជាការពិតថ្មីៗនេះហ្គេម​Fortnite ត្រូវបានគេស្គាល់ថាជាហ្គេម​ដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងពិភពលោក ហើយមានក្មេងៗ​ និងមនុស្សពេញវ័យលេងជាច្រើន។ ជាមួយគ្នានេះដែរ​តាមរយះការរាយការណ៍ពីគ្រូពេទ្យចិត្តសាស្រ្តផ្នែកកុមារបានអោយដឹងថា មាតាបិតារបស់កុមារជាច្រើនបានអនុញ្ញាតិអោយកូនលេងហ្គេម​Fortniteនេះ ដោយសារតែgraphicរបស់ហ្គេម​នេះទាក់ទាញល្អ ស្អាត មានការគូរលក្ខណះជាតុក្កាតា ដែលខុសពីហ្គេមផ្សេងដែលgraphicបង្ហាញពីភាពសាហាវឃោរឃៅនៃការបាញ់សំលាប់សត្រូវ។ ម៉្យាងទៀតហ្គេម​Fortniteនេះចំណាយពេលក្នុងមួយជុំនៃការលេងត្រឹមតែ២០ទៅ២៥នាទី ដែលវាមិនធ្វើអោយប៉ះពាល់ដល់ការសិក្សារបស់កុមារច្រើននោះទេ ព្រោះហ្គេម​នេះមិនសូវចំណាយពេលវេលាយូរក្នុងការលេង។ លើសពីនេះទៅទៀតហ្គេម​Fortnite​តម្រូវអោយអ្នកលេងមានការសាងសង់ មានការរៀបចំគំរោង​…

អានបន្ត