- សង្គម

ក្តៅៗ!!!! រថយន្តដែលចូលចាក់សាំងអត់ឲ្យលុយគេ ពេលនេះគាត់យកលុយមកសងវិញហើយ

នៅមុននេះបន្តិចម្ចាស់ ស្ថានីយ៍តូតាល់វេងស្រេង បានបង្ហោះសារមួយដោយបានបញ្ជាក់ថាពេលនេះម្ចាស់រថយន្តដែលចាក់សាំងភ្លេចឲ្យលុយនោះ ពេលនេះគាត់បានយកលុយមកសងវិញហើយ។ ដោយក្នុងនោះម្ចាស់ស្ថានីយ៍នេះបានបញ្ជាក់យ៉ាងច្បាស់ថា៖

“ស្ថានីយ៍តូតាល់វេងស្រេង(១)យើងខ្ញុំសូមជំរាបដល់បងប្អូនមហាជនក្នុងបណ្តាញហ្វេសបុកទាំងអស់ថា ម្ចាស់ឡាន 2AR 6513 បានចូលខ្លួនមកសងថ្លៃសាំង៥០$នោះវិញហើយ។ គាត់បានសុំទោសជាមួយហេតុផលថា “ភ្លេច”!ហើយបើទោះជាគាត់បានពោលថា គាត់មកសងប្រាក់នេះដោយមិនបានដឹងរឺឃើញពត៌មានដែលបានចែករំលែកពេញហ្វេសបុកយ៉ាងណាក្តី ក៏ខាងស្ថានីយ៍យើងមិនបានដេញដោលរកហេតុវែងឆ្ងាយដែរ សំខាន់បុគ្គលិកទើបធ្វើការបាន៤ថ្ងៃ របស់ខ្ញុំ មិនត្រូវបានកាត់ប្រាក់ខែ! ដូច្នេះករណីនេះ សូមទុកជូនជាមេរៀនសង្គមមួយសំរាប់ជនទូទៅ។

Loading...

ភ្ជាប់ទំនាក់ទំនងជាមួយ WeeKhmer News