- ចំណេះដឹង, សុខភាព

រាជរដ្ឋាភិបាលចំណាយថវិកាលើការបង្ការជំងឺមហារីកមាត់ស្បូន

 

រាជរដ្ឋាភិបាលនៃរាជធានីHarareក្នុងប្រទេសZimbabwe បានចាប់ផ្តើមការចាក់វ៉ាក់សាំងបង្ការមេរោគ HPV ( Human Papilloma Virus) ទៅលើក្មេងស្រី 800 000នាក់ដើម្បីប្រឆាំងនឹងជំងឺមហារីកមាត់ស្បូន។
វ៉ាក់សាំងនេះត្រូវបាននាំអោយសាធារណជនបានស្គាល់ក្នុងឆ្នាំ 2014 និងបានដឹកជញ្ជូនមកក្នុងទីក្រុងBeitbridge និង ទីក្រុងMarondera គឺសំរាប់ចាប់ទៅលើក្មេងស្រីអាយុចន្លោះ 10 ទៅ 14ឆ្នាំ។
មេរោគ HPV នេះភាគច្រើនបង្កអោយមានជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកនៅនឹងទ្វារមាស លិង្គ រន្ធគូទ និង អាងស្តុកលាមក។
មន្រ្តីផ្នែកសុខាភិបាលនិងតំហែទាំសុខភាពកុមារ លោក David Parirenyatwa មហារីកមាត់ស្បូវជាជំងឺដែលកើតលើស្ត្រីច្រើនជាងគេក្នុងប្រទេសZimbabwe ដែលជាប្រទេសដែលមានភាគរយខ្ពស់ជាងគេលំថាប់ទី២ក្នុងពិភពលោកដែលប្រឈមនឹងការកើតជំងឺនេះ។
ជំងឺមហារីកមាត់ស្បូននេះឆ្លងតាមរយះការរួមភេទ។ ហើយវាជាជំងឺដែលកើតលើស្ត្រីច្រើនជាងគេលំដាប់ទី២ក្នុងប្រទេស Zimbabwe រួមទាំងក្នុងពិភពលោកគឺវាបង្កអោយមានមនុស្សស្លាប់ប្រមាណ 270 000នាក់ក្នុងមួយឆ្នាំ។

Image result for cervical cancer

អ្នកនាំពាក្យក្រុមប្រឹក្សាក្រុងChitungwiza លោក Lovemore Meya បានប្រាប់សារព័ត៌មាន Daily News ថាអាជ្ញាធរមូលដ្ឋានបានសហការជាមួយក្រសួងសុខាភិបាលក្នុងការធ្វើវ៉ាក់សាំងនេះ។
យុទ្ធនាការនេះមានគោលបំណងធ្វើការចាក់វ៉ាក់សាំងទៅលើក្មេងស្រីចំនួន 16 110 នាក់ដែលមានអាយុចន្លោះពី 10 ទៅ 14 ឆ្នាំហើយនឹងត្រូវបានអនុវត្តដោយគិលានុបដ្ឋាយិកាដែលបានបណ្តុះបណ្តាលយ៉ាងល្អនៅក្នុងសាលាសាធារណៈនិងឯកជន។
ចំពោះក្មេងស្រីដែលមិនបានចូលសាលារៀនប៉ុន្តែមានសិទ្ធិទទួលវ៉ាក់សាំងពួកគេត្រូវបានគេលើកទឹកចិត្តអោយទទួលការចាក់វ៉ាក់សាំង HPV ពីមណ្ឌលសុខភាពនៅទីក្រុងChitungwiza ដោយមិនគិតថ្លៃ ។
កម្មវិធីចាក់វ៉ាក់សាំង HPV ដែលត្រូវបានឧបត្ថម្ភដោយមូលនិធិរបស់អង្គការសហប្រជាជាតិបានបង្កើតកន្លែងពិនិត្យមើលមហារីកមាត់ស្បូនចំនួន 101 កន្លែងនៅប្រទេសZimbabwe។
ស្ត្រីប្រហែល 2 270 នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកនៅប្រទេសZimbabwe ជារៀងរាល់ឆ្នាំដោយមានអត្រានៃការស្លាប់ 64 ភាគរយ។
យោងតាមអង្គការសុខភាពពិភពលោក (WHO) វ៉ាក់សាំង HPV ត្រូវបានបង្ហាញថាមានសុវត្ថិភាពនិងមានប្រសិទ្ធភាពក្នុងការបង្ការការឆ្លងមេរោគ HPV ជាក់លាក់ហើយដូច្នេះ វាអាចកាត់បន្ថយអត្រាកើតជម្ងឺមហារីកមាត់ស្បូននិងមហារីក ប្រដាប់ភេទ និង ប្រដាប់បញ្ចេញចោល។
ទោះជាយ៉ាងណាក៏ដោយវាបានផ្តល់ដំបូន្មានថាការណែនាំវ៉ាក់សាំង HPV មិនគួរធ្វើមានការបរាជ័យ ឬបង្វែរការផ្តល់មូលនិធិពីគំរោងនៃពិនិត្យរកមើលជំងឺមហារីកមាត់ស្បូនដែលមានប្រសិទ្ធភាពនេះឡើយ។ ហើយការចាក់វ៉ាក់សាំង HPV គឺវិធីទប់ស្កាត់បឋមដែលមិនគួរលុបបំបាត់ទេ។

Credit to : Daily News

Loading...

ភ្ជាប់ទំនាក់ទំនងជាមួយ WeeKhmer News