- ចំណេះដឹង, សុខភាព

គន្លឹះ ១០យ៉ាងសំរាប់ថែរក្សាសុខភាពស្រ្តីអោយរឹងមាំ

១. កំចាត់ចោលនូវភាពតានតឹងរបស់អ្នក

ភាពតានតឹងអាចមានផលវិបាកដល់សុខភាពយ៉ាងខ្លាំង​ គឺចាប់ផ្តើមពីភាពមិនមានកូនទៅដល់ការប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភនិង ជំងឺបេះដូង។ ស្វែងរកវិធីសាស្រ្តកាត់បន្ថយភាពតានតឹងណាដែលត្រូវជាមួយអ្នករួចប្រកាន់ភ្ជាប់នូវវិធីសាស្រ្តនោះ។

Related image

២​. បញ្ឈប់ការតមអាហារ

ការទទួលទានអាហារដែលមានសុខភាពល្អមិនមែនមានន័យថាអ្នកត្រូវបំភ្លេចនូវស្រាឬនំសូកូឡាដែលអ្នកចូលចិត្តនោះទេ។​ ហើយគន្លឹះសំខាន់គឺការបរិភោគអោយបានគ្រប់គ្រាន់នូវអាហារមានជាតិប្រូតេអ៊ីន​​ អាហារប្រភេទខ្លាញ់ដែលធ្វើអោយសុខភាពល្អ អាហារមានប្រូតេអ៊ីនជាតិស្ករ​ និងអាហារមានជាតិសរសៃ។

Related image

៣. កុំបរិភោគអាហារមានជាតិកាល់ស្យូមច្រើនពេក

ការស្រូបយកជាតិកាល់ស្យូមច្រើនពេកអាចបង្កើនហានិភ័យនៃជំងឺគ្រួសក្នុងតម្រងនោមហើយអាចបង្កើនហានិភ័យនៃជំងឺបេះដូងផងដែរ។ ប្រសិនបើអ្នកមានអាយុក្រោម50ឆ្នាំ អ្នកអាចបរិភោគបាន 1000 មីលីក្រាមនៃជាតិកាល់ស្យូមក្នុងមួយថ្ងៃ។​ ខណៈពេលដែលស្ត្រីលើសពី50ឆ្នាំ គួរតែបរិភោគត្រឹម 1,200 មីលីក្រាមក្នុងមួយថ្ងៃតាមរយ:​អាហារដែលសំបូរជាតិកាល់ស្យូមមានដូចជា ទឹកដោះគោ ត្រីសាម៉ុងនិង អាល់ម៉ុង។

Image result for girl eat vitamin

៤. ធ្វើលំហាត់ប្រាណអោយបានច្រើន

ស្ត្រីត្រូវការធ្វើលំហាត់ប្រាណយ៉ាងហោចណាស់​៣ទៅ៥ដងក្នុងមួយសប្តាហ៍ដើម្បីជួយការពារពីជំងឺ ឆ្អឹងស្ពោត ជំងឺ បេះដូង ជំងឺ មហារីក និង ជំងឺ ទឹកនោមផ្អែម។​ ការធ្វើលំហាត់ប្រាណក៏ជួយលើកកម្ពស់ការយល់ដឹងពីខ្លួនឯងផងដែរហើយវាជារឿងសំខាន់សម្រាប់សុខភាព​ផ្លូវចិត្តរបស់ស្ត្រី។

Image result for girl do yoga

៥​. ការគិតអំពីភាពមានកូន

ទោះបីជាស្ត្រីជាច្រើនមិនមានបញ្ហាក្នុងការមានផ្ទៃពោះនៅអាយុ30ឆ្នាំ និងរហូតដល់អាយុ40ឆ្នាំក៏ដោយ ការមានកូនរបស់ស្ត្រីអាចនឹងចាប់ផ្តើមធ្លាក់ចុះនៅពេលអាយុ32ឆ្នាំ។ ដូច្នេះប្រសិនបើអ្នកចង់មានកូន ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីជម្រើសក្នុងការមានកូន ដូចជាការបង្កកមេជីវិតញីរបស់អ្នក។

Image result for girl think about baby

៦. វាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងកំណើត

ការពន្យារកំណើតមិនត្រឹមតែអាចរក្សាអ្នកពីការមានផ្ទៃពោះមុនពេលអ្នកត្រៀមខ្លួនរួចរាល់នោះទេ​ តាមការសិក្សាក៏បានបង្ហាញថាវាអាចបន្ថយហានិភ័យនៃជំងឺមហារីកស្បូននិងមហារីកអូវែក៏អាចជួយសំរួលវដ្តរដូវរបស់អ្នកផងដែរ។

Image result for think about pregnant

៧. ទៅជួបគ្រូពេទ្យជារៀងរាល់ឆ្នាំ  

ត្រូវប្រាកដថាអ្នកទទួលបានការធ្វើតេស្តដើម្បីពិនិត្យមើលមហារីកមាត់ស្បូនរៀងរាល់ 3 ឆ្នាំម្តងប្រសិនបើអ្នកមានអាយុ21ឆ្នាំ ឬចាស់ជាងនេះ។ ប្រសិនបើអ្នកមានអាយុ30​​ ទៅ 65ឆ្នាំ អ្នកអាច ធ្វើតេស្តពិនិត្យមើលមហារីកមាត់ស្បូន និងការធ្វើតេស្តរកមេរោគដែលបង្កជំងឺមហារីកមាត់ស្បូន​(HPV)  រៀងរាល់ 5 ឆ្នាំម្តង។ ចាស់ជាងនេះអ្នកប្រហែលជាអាចបញ្ឈប់ការធ្វើតេស្តប្រសិនបើគ្រូពេទ្យនិយាយថាអ្នកមានគ្រោះថ្នាក់ទាប។ ប្រសិនបើអ្នកមានសកម្មភាពផ្លូវភេទនិងមានហានិភ័យខ្ពស់នៃជំងឺកាមរោគសូមធ្វើតេស្តរករោគក្លាមីឌា (Chlamydia) មេរោគ និងរោគស្វាយជារៀងរាល់ឆ្នាំ។​ ហើយធ្វើតេស្តរកមេរោគអេដស៍យ៉ាងហោចណាស់មួយដងឬច្រើនជាងនេះប្រសិនបើអ្នកមានហានិភ័យក្នុងការប្រឈមនឹងជំងឺនេះ។ កុំរំលងការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំរបស់អ្នក។ វេជ្ជបណ្ឌិតរបស់អ្នកត្រូវការវាយតម្លៃរៀងរាល់ឆ្នាំអំពីបញ្ហាជាច្រើនទៀត ដូចជាការឆ្លងមេរោគដែលសាហាវ តម្រូវការរបស់អ្នកសម្រាប់ការពន្យាកំណើត និងការពិបាកក្នុងការរួមភេទ។

Image result for meet doctor

៨. មានការរួមភេទល្អ  

ការរួមភេទអាចកាត់បន្ថយភាពតានតឹង​ និងអាចបន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃបានប៉ុន្តែទាល់តែអ្នករីករាយនឹងវា។ ប្រសិនបើមានអ្វីរារាំងអ្នកមិនឱ្យរួមភេទបានរលូន ដូចជាការស្ងួត ឬឈឺចាប់ ចូរពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកដំណោះស្រាយ។

Image result for good sex

៩. គេងអោយបានច្រើន 

ការគេងមានច្រើន ប៉ុន្តែប្រសិនបើអ្នកមានបញ្ហាក្នុងការក្រោកចេញពីគ្រែ ឆាប់មានអារម្មណ៍ធុញថប់ ឬមានបញ្ហាពិបាកផ្តោតអារម្មណ៍ អ្នកប្រហែលជាមិនបានទទួលទានដំណេកគ្រប់គ្រាន់ទេ។ ការសិក្សាថ្មីៗនេះបានលើកឡើងថាអាការ:ទាំងនេះអាចធ្វើអោយអ្នកមានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងជំងឺបេះដូង និងបញ្ហាផ្លូវចិត្ត។

Image result for girl sleep

១០. ពិចារណាអំពីការធ្វើតេស្តហ្សែន   

គ្រូពេទ្យអាចពិនិត្យជំងឺដោយផ្អែកទៅលើប្រវត្តិជំងឺរបស់គ្រួសារអ្នកជំងឺ​ ដែលធ្លាប់មានជំងឺពីមុនមក ដូចជាជំងឺមហារីកសុដន់ ជំងឺមហារីកអូវ៉េ និងជំងឺរ៉ាំរ៉ៃដើម្បីធ្វើរោគវិនិច្ឆ័យជំងឺរបស់ពួកគេហើយបន្ទាប់មកពិចារណាពីវិធានការបង្ការ។

Image result for meet doctor

 

Loading...

ភ្ជាប់ទំនាក់ទំនងជាមួយ WeeKhmer News