- ចំណេះដឹង, សុខភាព

ចិត្តវិទូបង្កាញថាជំងឺធ្លាក់ទឹកចិត្ដធ្វើអោយខួរក្បាលឆាប់ចុះខ្សោយ

ការសិក្សាថ្មីមួយពីសាកលវិទ្យាល័យ Sussex បានបង្ហាញពីទំនាក់ទំនងរវាងជំងឺធ្លាក់ទឹកចិត្តនិងភាពចុះខ្សោយនៃខួរក្បាលក្នុងរយះពេលលឿន។ អ្នកវិទ្យាសាស្ត្របានបង្ហាញថាហានិភ័យនៃជំងឺវង្វេងវង្វាន់នៅពេលចាស់មានអត្រាកើតខ្ពស់ទៅលើអ្នកដែលមានជំងឺធ្លាក់ទឹកចិត្តឬការថប់អារម្មណ៍ ប៉ុន្តែនេះគ្រាន់ជាការស្រាវជ្រាវដំបូងដែលបង្ហាញពីផលប៉ះពាល់អវិជ្ជមាននៃជំងឺធ្លាក់ទឹកចិត្តបើតាមការសិក្សាទៅលើមុខងារនៃការយល់ដឹងរបស់ប្រជាជនទូទៅ។

តាមរបាយការណ៍ដែលបានដកស្រង់ពីឯកសាររបស់ Psychological Medicine បានអោយដឹងថាអ្នកចិត្តសាស្រ្តបានធ្វើការពិនិត្យឡើងវិញនៃការស្រាវជ្រាវចំនួន 34 និងបានវាយតម្លៃលទ្ធផលឃើញថាត្រូវនឹងស្ថានភាពរបស់មនុស្សចំនួន 71.000 នាក់រួមទាំងអ្នកដែលមានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តនិងអ្នកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺធ្លាក់ទឹកចិត្ត។

ការសិក្សាបានវាយតម្លៃអត្រានៃការថយចុះនៃមុខងារនៃការយល់ដឹងទូទៅ (រួមបញ្ចូលទាំងការបាត់បង់ការចងចាំល្បឿនដំណើរការព័ត៌មាន និងមុខងារប្រតិបត្តិរបស់ខួរក្បាល) ក្នុងវ័យចាស់។ អ្នកស្រាវជ្រាវបានរកឃើញថាក្នុងចំណោមអ្នកដែលមានជំងឺធ្លាក់ទឹកចិត្ត គឺមុខងារនៃការយល់ដឹងរបស់ពួកគេមានការថយចុះនៅពេលពួកគេចាស់ បើធៀបទៅនឹងអ្នកដែលមិនមានជំងឺនេះ។ ដូច្នេះអ្នកគួរតែការពារនិងថែទាំសុខភាពអោយល្អដើម្បីចៀសវាងពីជំងឺវង្វេងនេះព្រោះបច្ចុប្បន្នមិនមានការព្យាបាលសម្រាប់ជំងឺនេះទេ។

 

Loading...

ភ្ជាប់ទំនាក់ទំនងជាមួយ WeeKhmer News

Leave a Reply

Your email address will not be published. Required fields are marked *