- សង្គម

គួរឱ្យភ្ញាក់ផ្អើល!! ពលរដ្ឋខ្មែរអាចធ្វើដំណើរតាមរថភ្លើង ទៅដល់សិង្ហបុរី

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់​ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ​បាន​លើក​ឡើង​កាល​ពី​ថា ឆាប់ៗ​ខាង​មុខ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​អាច​ធ្វើ​តាម​រថភ្លើង តាំង​ពី​ខេត្ត​ព្រះសីហនុ រហូត​ដល់​ក្រុង​បាងកក​ប្រទេស​ថៃ ហើយ​អាច​បន្ត​ពី​បាំង​កក​ទៅ​ប្រទេស​ម៉ាឡេស៊ី និង​បន្ត​ទៅ​កាន់​ប្រទេស​សិង្ហបុរី។

 

Image result for khmer train

រដ្ឋ​មន្ត្រី​ក្រសួង​សាធារណកា ថ្លែង​បែប​នេះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៩ ខែ​ឧសភា ឆ្នាំ​២០១៨ ក្នុង​ពេល​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​រថភ្លើង​ពី​បាត់ដំបង​ពោធិ៍សាត់-ពោធិ៍សាត់​បាត់ដំបង។

តាម​ប្រសាសន៍​របស់​ឯកឧត្ដម​ ស៊ុន ចាន់​ថុល ឲ្យ​ដឹង​​ថា ផ្លូវ​ដែក​កម្ពុជា​-ថៃ ​បាន​តភ្ជាប់​រួច​រាល់​ហើយ។ ប៉ុន្តែ​នៅ​​មិន​ទាន់​មាន​ការ​ដឹកជញ្ជូន​ធ្វើ​ពាណិជ្ជកម្ម​ ព្រោះ​នៅ​រង់ចាំ​ចុះ​ហត្ថលេខា​លើ​ MOU រវាង​ប្រទេស​ទាំង​២​សិន។ មូលហេតុ​នាំ​ឲ្យ​មាន​ការ​យឺតយ៉ាវ​លើ​ការ​ចុះ​ហត្ថលេខា​ក្នុង​កិច្ចព្រមព្រៀង​​ ដោយ​សារ​មាន​ពាក្យ​ពេចន៍​មួយ​ចំនួន​ខាង​ភាគី​ថៃ និង​កម្ពុជា នៅ​មិន​ទាន់​ឯកភាព​គ្នា​នៅ​ឡើយ។

 

Related image

 

បច្ចុប្បន្ន​ក្រសួង​សាធារណការកម្ពុជា-ថៃ កំពុង​តែ​ពន្លឿន​ទៅ​លើ​ការងារ​នេះ។ ដូច្នេះ​​នៅ​ពេល​មាន​ការ​ឯកភាព​គ្នា​ទាំង​ស្រុង​ទៅ​លើ​កិច្ច​ព្រមព្រៀង​នោះ​ហើយ​ នាយក​រដ្ឋមន្ត្រី​ទាំង​២​ប្រទេស​នឹង​ជិះ​រថ​ភ្លើង​ជាមួយ​គ្នា​ក្នុង​ថ្ងៃ​ដាក់​សម្ពោធ ធ្វើ​ការ​ឆ្លង​កាត់​ព្រំដែន​តែ​ម្ដង។

ទេសរដ្ឋ​មន្ត្រី ស៊ុន ចាន់​ថុល បញ្ជាក់​យ៉ាង​ច្បាស់​ថា ពេល​ដែល​ដាក់​ឲ្យ​ដំណើរ​ការ​ ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​តាម​រថភ្លើង​តាំង​ពី​ខេត្ត​ព្រះសីហនុ រហូត​ដល់​ក្រុង​បាងកក និង​បន្ត​ដល់​សិង្ហបុរី៕

ប្រភព: Sabay News

Loading...

ភ្ជាប់ទំនាក់ទំនងជាមួយ WeeKhmer News

Leave a Reply

Your email address will not be published. Required fields are marked *