- ចំណេះដឹង, សុខភាព

ម៉ាស៊ីនសំងួតក្រចក ឬតជែលក្រចកអាចបង្កជំងឺមហារីកស្បែក

ពន្លឺកាំរស្មី UV ដែលត្រូវបានគេប្រើដើម្បីព្យាបាល ឬសំងួតជែលក្រចកបង្កជំងឺមហារីកស្បែកដល់អ្នកប្រើប្រាស់។ វេជ្ជបណ្ឌិតស៊ូសានស្ពេតធើរ (Susan Swetter) ជានាយកនៃកម្មវិធីជំងឺមហារីកក្រពេញនិងជំងឺមហារីកស្បែកនិងជាសាស្ត្រាចារ្យផ្នែកសើស្បែកនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Stanford និង វិទ្យាស្ថាននៃជំងឺមហារីកបានពន្យល់ថា “ចង្កៀងបញ្ចេញកាំរស្មីអ៊ុលត្រាវីយ៉ូត​A ដែលមានប្រវែងរលកវែងជាងកាំរស្មីអ៊ុលត្រាវីយ៉ូត​B វាអាចជ្រាបចូលស្បែកបានជ្រៅ” ។ ហើយទាំងពន្លឺ UVB និង UVA រួមចំណែកបង្កជំងឺមហារីកស្បែក។ ​ការសិក្សាឆ្នាំ 2014 នៅ JAMA Dermatology បានវាស់បរិមាណកាំរស្មី UV ដែលចេញពីចង្កៀងហើយបានសន្និដ្ឋានថាចំនួននៃការប៉ះពាល់កាំរស្មី UV​ ដែលប្រើសំងួតជែលមានចំនួនតិចក៏ដោយ​ ក៏វាមានហានិភ័យតិចតួចដែលបង្កជំងឺមហារីកស្បែកដែរ។

វិធីបង្ការ

១. ការពារដៃរបស់អ្នកពីការខូចខាត

អ្នកស្រាវជ្រាវការសិក្សាខាងលើនេះបានផ្តល់អនុសាសន៍ឱ្យលាបឡេការពារកម្តៅថ្ងៃលើដៃរបស់អ្នក​ ឬប្រើស្រោមដៃការពារម្រាមដៃដែលទុកប្រហោងតែត្រង់ក្រចកដៃប្រសិនបើអ្នកប្រើម៉ាស៊ីនសំងួតជែលក្រចកដែលប្រើកាំរស្មី UV ។ ប៉ុន្តែស្រោមដៃនោះត្រូវតែមានពណ៌ស្រអាប់។ ការប្រើស្រោមដៃនេះក្នុងករណីអ្នកមានជម្ងឺឆ្លងឬអ្នកប្រើថ្នាំដែលធ្វើឱ្យស្បែករបស់គេប្រតិកម្មនឹងពន្លឺពីកាំរស្មី UVA ប៉ុណ្តោះ។​

២. ប្រការដែលគួរយកចិត្តទុកដាក់

មិនថាអ្នកធ្វើក្រចកតជែលញឹកញាប់ប៉ុនណានោះទេ​ អ្នកគួរតែទៅជួបគ្រូពេទ្យផ្នែកស្បែកប្រសិនបើអ្នកមានអាការ:​មិនស្រួល។

៣. រក្សាក្រចកឱ្យមានសុខភាពល្អ

ជាធម្មតាការតឬបិតជែលលើក្រចក វាធ្វើអោយមានការពិបាកនិងខូចទ្រង់ទ្រាយក្រចកមួយតង់រូចទៅហើយដូច្នេះ​នៅពេលដែលអ្នកបកឬដោះជែលនោះចេញពីក្រចកអ្នកគួរតែរកអ្នកដែលមានជំនាញត្រឹមត្រូវខាង

Loading...

ភ្ជាប់ទំនាក់ទំនងជាមួយ WeeKhmer News