- កម្សាន្ត, វីដេអូហ្គេម

ហ្គេមFortnite ជាវិធីសាស្រ្តព្យាបាលក្មេងៗឬ?

គ្រូពេទ្យចិត្តសាស្រ្តផ្នែកកុមារRandy Kulman បានអោយដឹងថា​ កាលពីប៉ុន្មានខែមុននេះនៅក្នុងកន្លែងធ្វើការរបស់គាត់​មានក្មេងនិយាយលើកឡើងអំពីហ្គេម​Fortnite គាត់ចាប់ផ្តើមឆ្ងល់ថាតើគាត់មានអ្វីថ្មីដែលត្រួវដោះស្រាយឬ?​​

ជាការពិតថ្មីៗនេះហ្គេម​Fortnite ត្រូវបានគេស្គាល់ថាជាហ្គេម​ដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងពិភពលោក ហើយមានក្មេងៗ​ និងមនុស្សពេញវ័យលេងជាច្រើន។ ជាមួយគ្នានេះដែរ​តាមរយះការរាយការណ៍ពីគ្រូពេទ្យចិត្តសាស្រ្តផ្នែកកុមារបានអោយដឹងថា មាតាបិតារបស់កុមារជាច្រើនបានអនុញ្ញាតិអោយកូនលេងហ្គេម​Fortniteនេះ ដោយសារតែgraphicរបស់ហ្គេម​នេះទាក់ទាញល្អ ស្អាត មានការគូរលក្ខណះជាតុក្កាតា ដែលខុសពីហ្គេមផ្សេងដែលgraphicបង្ហាញពីភាពសាហាវឃោរឃៅនៃការបាញ់សំលាប់សត្រូវ។ ម៉្យាងទៀតហ្គេម​Fortniteនេះចំណាយពេលក្នុងមួយជុំនៃការលេងត្រឹមតែ២០ទៅ២៥នាទី ដែលវាមិនធ្វើអោយប៉ះពាល់ដល់ការសិក្សារបស់កុមារច្រើននោះទេ ព្រោះហ្គេម​នេះមិនសូវចំណាយពេលវេលាយូរក្នុងការលេង។ លើសពីនេះទៅទៀតហ្គេម​Fortnite​តម្រូវអោយអ្នកលេងមានការសាងសង់ មានការរៀបចំគំរោង​ និងតម្រូវអោយមានការគិតរេភ្លេចលឿនដែលទាំងអស់នេះវាអោយអ្នកលេងអាចហ្វិកហាត់ខួរក្បាលនិងបញ្ញាបានផងដែរ។ មិនតែប៉ុណ្តោះហ្គេម​Fortniteនេះក៏មានការលេងជាលក្ខណះជាក្រុមដែរ ដែលវាអាចជួយអោយក្មេងមានជំនាញខាងសហការជាក្រុមដែរ។ ប៉ុន្តែតាមគ្រូពេទ្យ Leonard Sax​ បានអោយដឹងថាការសហការគ្នាក្នុងហ្គេម​Fortniteគឺជាផ្តោតទៅលើគោលបំណងតូចគឺគ្រាន់តែជាការរួមគ្នាសំលាប់សត្រូវ ដែលវាខុសពីការសហការជាក្រុមនៅក្នុងតថភាព ព្រោះការធ្វើការជាក្រុមក្នុងភាពជាក់ស្តែងគឺសំដៅទៅលើការស្តាប់សមាជិកក្រុម មើលមុខគ្នា ព្យាយាមយល់ពីអ្វីដែលគេនិយាយ និងធ្វើការជាមួយគ្នាអោយមានសក្តានុពល។

Loading...

ភ្ជាប់ទំនាក់ទំនងជាមួយ WeeKhmer News