- ចំណេះដឹង, សុខភាព

ជំងឺទឹកនោមផ្អែមប៉ះពាល់ដល់សួតរបស់អ្នកដោយរបៀបណា

ផ្នែកនៃសារពាង្គកាយដែលអ្នកតែងតែគិតថានឹងទទួលរងនូវការប៉ះពាល់ពីជំងឺទឹកនោមផ្អែមនេះគឺជើង​ បេះដូង​ និង តម្រងនោមរបស់អ្នក។ ប៉ុន្តែជំងឺទឹកនោមផ្អែមក៏ប៉ះពាល់ដល់ផ្នែកមួយទៀតនៃរាងកាយរបស់អ្នកដែរ ហើយវាជាសរីរាង្គដែលអ្នកប្រើរៀងរាល់វិនាទីនៃជីវិតរបស់អ្នកនោះគឺសួត។​ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមអ្នកអាចមានបញ្ហានៅសួត។ ជំងឺទឹកនោមផ្អែមក៏មានឥទ្ធិពលលើមុខងារនៃសួតដការដកដង្ហើមរបស់អ្នកផងដែរ ។

doctor-reviewing-xray-in-hospital

លក្ខខណ្ឌនៃសួត

ការសិក្សាមួយដែលបោះពុម្ពផ្សាយក្នុងការថែទាំជំងឺទឹកនោមផ្អែមបានប្រៀបធៀបកំណត់ត្រាសុខភាពរបស់អ្នករស់នៅរដ្ឋកាលីហ្វ័រញ៉ាជាង១,៨លាននាក់ទាំងអ្នកមានជំងឺនិងមិនមានជំងឺទឹកនោមផ្អែម។ ការស្រាវជ្រាវបានរកឃើញថាមនុស្សពេញវ័យដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១​ ឬទី២គឺមានលក្ខណ:ដូចខាងក្រោម:

  • ៨%​ មានជំងឺហឺត
  • ២២% មានជំងឺស្ទះសួតរ៉ាំរ៉ៃ (Chronic Obstructive Pulmonary Disease or COPD)
  • ៥៤%​ មានជំងឺ Pulmonary Fibrosis ជាជំងឺដែលផ្លូវចូលនៃថង់សួតរួមទូច ដែលធ្វើអោយអ្នកពិបាកក្នុងការដកដង្ហើម។
  • មានចំនួននៃចូលពេទ្យដោយសារជំងឺរលាកសួតប្រហែល២ដង

មុខងារសួតគឺជាពិនិត្យពីការដកដង្ហើមរបស់អ្នកថាបានគ្រប់គ្រាន់ឬទេ ដោយវាបំពេញមុខងារដោយពិនិត្យមើលថាតើសួតរបស់អ្នកដឹកជញ្ជូនអុកស៊ីសែនទៅក្នុងខ្លួនរបស់អ្នកគ្រប់គ្រាន់ឬទេ។ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី២ នោះមុខងារសួត​របស់អ្នកដឹកជញ្ជូនអុកស៊ីសែនទៅក្នុងខ្លួនទាប​ជាង៣% ទៅ ១០% ពីអ្នកដែលមិនមានជំងឺនេះ។

មានជំងឺទឹកនោមផ្អែមមិនមែនមានន័យថាមុខងារសួតរបស់អ្នកមិនប្រក្រតីនោះទេ។ ការសិក្សាខ្លះបង្ហាញថាមុខងារសួតកាន់តែមិនប្រក្រតីនៅពេលកម្រិតជាតិស្ករក្នុងឈាមកើនឡើង។​ នៅពេលអ្នករស់មានជំងឺទឹកនោមផ្អែមកាន់តែយូរ មុខងារសួតរបស់អ្នកក៏កាន់តែអាក្រក់ដែរ។ ការសិក្សាខ្លះទៀតបង្ហាញថា អ្នកដែលមានជំងឺទឹកនោមផ្អែមមានមុខងារសួតអន់ថយ។ ហើយនេះបានធ្វើឱ្យអ្នកឯកទេសខ្លះឆ្ងល់ថាតើការអន់ខ្សោយនៃសុខភាពសួត អាចបណ្តាលមកពីជំងឺទឹកនោមផ្អែមឬយ៉ាងណា។ ទោះជាយ៉ាងណាក៏ដោយចម្ងល់នេះមិនបានបកស្រាយច្បាស់លាស់នោះទេ។ អ្នកជំនាញខ្លះនិយាយថាការរលាកគឺជាបញ្ហា។ ជំងឺទឹកនោមផ្អែមអាចបណ្តាលអោយរលាកនៅក្នុងខ្លួនអ្នក។ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមអ្នកមានកម្រិតខ្ពស់នៃសមាសធាតុដែលរងការរលាកដូចជា C-reactive protein ។ ការសិក្សាលើការថែទាំជំងឺទឹកនោមផ្អែមបានរកឃើញថាសញ្ញាសម្គាល់ខ្ពស់នៃការរលាកត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះនៃមុខងារសួត។

ការលើសទំងន់អាចជាផ្នែកមួយដែលទាក់ទងដែរ។​ ការស្រាវជ្រាវពីជំងឺទឹកនោមផ្អែមដដែលបានបង្ហាញថា មនុស្សធាត់មានមុខងារសួតខ្សោយ និងអត្រាកើតជំងឺទឹកនោមផ្អែមខ្ពស់បើធៀបនឹងមនុស្សដែលមានសុខភាពល្អ។ ការស្រាវជ្រាវមួយនៅក្នុងឯកសារសួតបាននិយាយថាការរលាកដែលទាក់ទងនឹងការធាត់អាចជាមូលហេតុនៃបញ្ហានេះ។

Source: CNN

Loading...

ភ្ជាប់ទំនាក់ទំនងជាមួយ WeeKhmer News