- Uncategorized, សង្គម

កូន៣ប្រភេទ

កូន៣ប្រភេទ

    នៅពេលដែលម្ដាយគ្រប់រូបចាប់ផ្ដើមមានគត៌ តែងតែប្រាថ្នាបន់ស្រន់ថាសូមអោយកូនកើតមកជាកូនល្អ       ស្ថិតនៅក្នងគន្លងធម៌ចេះស្ដាប់ និងអនុវត្តតាមពាក្យទន្មានប្រៀនប្រដៅត្រឹមត្រូវរបសឳពុកម្ដាយ បងប្អូន លោកគ្រូ អ្នកគ្រូ  ​​​ដឹងខុសដឹងត្រូវ ធំឡើងខិតខំរៀនសូត្រប្រកបការងារសុចរិតថ្លៃថ្នូរ ដោយកម្លាំងញើសឈាមខ្លួនឯង    និងលើកស្ទួយកិត្តិយសគ្រូសារ   ពូជវង្សត្រកូល ឲ្យបានខ្ពង់ខ្ពស់មានមុខមានមាត់ក្នុងសង្គម។

​​

កត្តាដែលមានឥទ្ធិពលធ្វើអោយកូនក្លាយជាប្រភេទបែបណានោះបណ្ដាលមកពីមូលហេតុជាច្រើនមាន  កត្តាគ្រួសារ   សង្កម និងធម្មជាតិ  បូករួមផ្សំនឹងទង្វើរបស់កូនដែលបានសាងសន្សំពីអតីតជាតិជាដើម  ។     នៅក្នុងគម្ពីរព្រះពុទ្ធសាសនាអ្នកប្រាជ្ញបានចារអំពីកូន៣ប្រភេទដែលតែងតែមានជាធម្មតាក្នុងសង្គមគ្រួសារនាពេលបច្ចុប្បន្នទូទាំងពិភពលោក ដែលកូនបីប្រភេទនោះមានលក្ខណៈដូចខាងក្រោម៖

១.អវជាតបុត្ត (កូនអាក្រក់)

ជាកូនមានកំណើតទាបជាងឳពុកម្ដាយ  កើតមកហើយថោកទាបមានចរិតថោកទាបខុសពីត្រកូលរបស់ខ្លួន  ជាកូនក្រៅគន្លងធម៌មិនស្ដាប់មិនគោរពពាក្យទូន្មានឳពុកម្ដាយ ជាកូនខូចបំផុត គ្មាននរណាអាចប្រដៅបាន។

កូនប្រភេទនេះប្រៀបបីដូចជាកូនប្រេត   ឫឈ្លើងដេលកើតមកហើយតែងតែធ្វើទុក្ខបុកម្នេញ   បឺតឈាមឳពុកម្ដាយគ្រប់ពេលវេលា ហើយខ្លួនគេផ្ទាល់ ក៏មិនមានសេចក្ដីសុខអ្វីដែរ ព្រោះកេបានបំផ្លាញជម្រកដ៏ត្រជាក់សុខសាន្ត ដេលបានផ្ដល់អោយគេគឺឳពុកម្ដាយហ្នឹងឯង។

២.អនុជាតបុត្ត (កូនល្អ)

កូនប្រភេទនេះ ជាកូនមានកំណើតស្មើឳពុកម្ដាយ    ស្ដាប់បង្គាប់  និងអនុវត្តតាមពាក្យណែនាំរបស់ឳពុកម្ដាយ  ពូកែសិក្សា ស្រឡាញសាមគ្គីបងប្អូន មិនចេះច្រណែនឈ្នានីសគ្នា ធំឡើងទំនុកបម្រុង ចិញ្ចឹមឳពុកម្ដាយ ចេះរក្សាការពារពូជវង្សត្រកូលមិនបំផ្លាញទ្រព្យសម្បត្តិ កេរមរតកឳពុកម្ដាយ។

៣.អតិជាតបុត្ត (កូនល្អជាងឳពុកម្ដាយ)

កូនប្រភេទនេះមានតិចតួចណាស់នៅលើពិភពលោក ព្រោះកូនបែបនេះជាកូនដ៏ល្អបំផុតមានចរិតមាយាទល្អ ខ្ពស់ហួសឳពុកម្ដាយ ទាំងភាពឈ្លាសវៃ ចិត្តគំនិត សកម្មភាពទាំងអស់។

 

 

ដូចនេះកូនដែលកើតមកហើយមានសភាពបែបនាក៏ដោយ វាអាស្រ័យលើឳពុកម្ដាយជាអ្នកជិតស្និទ្ធចាងអ្នកណាៗទាំងអស់ ដូច្នេះដើម្បីអោយកូនស្ថិតនៅគន្លងធម៌ល្អ ឳពុកម្ដាយត្រូវយកចិត្តទុកដាក់ អប់រំកូនអោយបានល្អជាបំផុត ត្រូវអប់រំទាំងជំនាញ និងចិត្តគំនិត បើពុំដូច្នេះទេពេលកូនធ្លាក់ទៅមនុស្សទុច្ចរិត ដ្បិតតែម្ដាយមិនមានបំណង់ចង់អោយកូនក្លាយចាបែបនេះក៏ដោយ ក៏មានចំណេកក្នុងរឿងនេះដែរ ដូចមានសុភាសិតមួយដែលទាក់ទងទៅនឹងការចិញ្ចឹមនៅក្នុងសៀវភៅសំស្ក្រឹតដេកមកប្រែចាខេមរភាសាថាៈ

មានកូនមិនអោយកូនរៀន              ចំណេះរបៀនការនានា

មាតាទុកថាជាវេវា(ពៀរ)                    បិតាទុកជាសត្រូវធំ

លុះកូនពេញរូបពាលពត់មិនឡើង      ឈ្មោះថាមិនថ្កើងក្នុងសង្គម

បីដូចកុកគ្រោចូលទ្រនំ                     កណ្ដាលជំនុំស្ដេចរាជហង្ស។

 

 

ដកស្រង់ចេញពី អួន សារ៉ាត់”កូនឆ្នើម”

 

 

Loading...

ភ្ជាប់ទំនាក់ទំនងជាមួយ WeeKhmer News

Leave a Reply

Your email address will not be published. Required fields are marked *